LG Sonic - ឧបករណ៍សំលាប់ស្លែដោយរលកសំលេង
ហាងត្រី ខយ ថោន(Koi Town) បាននាំចូលឧបករណ៍ LG Sonic សំលាប់ស្លែដោយប្រេីរលកសំលេង (Ultrasonic Sound)។
ឧបករណ៍នេះមានប្រសិទ្ធភាពក្នុងការសំលាប់ស្លែជាច្រេីនប្រភេទ ហេីយមានសុវត្ថិភាពដែលមិនបង្ករអោយប៉ះព៉ាល់
ដល់មនុស្ស ត្រី និងរុក្ខជាតិក្នុងទឹកឡេីយ។
LG Sonic អាចប្រេីប្រាស់បាននៅតាម អូតែលកន្លែងកំសាន្តនានាដែលមានអាងត្រី ស្រះទឹកធម្មជាតិ បឹងនិង កន្លែង
ស្តុកទឹកនានាដែលមានបញ្ហាទឹកពណ៍បៃតងដែលរំខានដល់សោភណ្ឌ័ភាព។ LG Sonicមានប្រសិទ្ធភាពបាញ់រលក
សំលេងរហូតដល់ចំងាយ 186 m ដែលស៊ីភ្លេីងតែ 7W ក្នុង 1ម៉ោង។
សូមចូលទៅកាន់ http://www.lgsonic.com/
Interviewed with Hang Meas HDTV -
Training Koi Fish -
Sakai Koi Farm -
Pond filter systems - ប្រពន្ធ័ចំរោះអាងត្រី
អ្នកចិញ្ចឹមត្រីលំអរនៅកម្ពុជាមួយចំនួននៅតែចោទជាសំនួរថា ហេតុអ្វីបានជាត្រីក្នុងអាងតែងតែងាប់ជារឿយៗ ?
ចំលេីយដែលសាមញ្ញនោះគឺ អាងត្រីទាំងឡាយត្រួវការចំរោះ (Pond filter)។ ការដែលមានចំរោះមួយដែលត្រឹមត្រូវ
បានជួយច្រេីនសំរាប់ការរស់នៅរបស់ត្រីខយ (Koi fish)ដោយសារតែវាជួយធ្វេីអោយទឹកថ្លា និង កាត់បន្ថយសារ
ជាតិពុល។
ជាទូទៅចំរោះសំរាប់អាងត្រីចែកជា 2 ប្រភេទ:
1. ចំរោះច្រោះកាកសំនល់ (Mechanical Filter) ជាកន្លែងដែលច្រោះកាកសំនល់រឹងតូច ធំនានាពីអាងត្រី។ យេីងមិនត្រូវបណ្តោយអោយកាកសំនល់នោះរលួយ និង មាននៅក្នុងអាងត្រីជាដាច់ខាត។
2. ចំរោះជីវសាស្រ្ត(Biological Filter) ជាកន្លែង ក៏ដូចជាជំរករបស់ពពួកប៉ាតេរីល្អៗ រស់នៅ។ ពពូកប៉ាតេរីដែលយេីង
មេីលនឹងភ្នែកមិនឃេីញនេះ បានជួយសំលាប់សារជាតិពុលដែលបញ្ចេញពីត្រី អោយទៅជា Ammonia និង Nitrite
បន្ទាប់មកបំលែងជាសារជាតិដែលមានជាតិពុលតិច Nitrate។
បន្ទាប់ពីឆ្លងកាត់ចំរោះនេះរូច ទាំងកាកសំនល់ពីអាងត្រី និង សារធាតុពុលត្រូវបានស្តុកទុកក្នុងចំរោះ ហេីយអ្វីដែល
លោកអ្នកត្រូវធ្វេីនោះគឺ លាងសំអាតចំរោះអោយបានទៀងទាត់តែប៉ុណ្ណោះ។
សូមបញ្ចាក់: រាល់ឧបករណ៍ច្រោះទឹកដែលយេីងខ្ញុំមានលក់ សុទ្ធសឹងតែមានបំពាក់ទៅដោយចំរោះទាំងពីរប្រភេទ
នេះ ដែលអាចធ្វេីអោយទឹកអាងត្រីលោកអ្នកថ្លាឆ្វង់ និង ស្រស់ស្អាត។